![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ពិត ករុណា រួមជាមួយក្រុមអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមវគ្គបំប៉នពិសេសស្តីពី “កិច្ចការព័ត៌មាន និងនាំពាក្យ” នៅទីស្តីការគណៈរដ្ឋមន្ត្រី
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ពិត ករុណា រួមជាមួយក្រុមអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមវគ្គបំប៉នពិសេសស្តីពី "កិច្ចការព័ត៌មាន និងនាំពាក្យ" នៅទីស្តីការគណៈរដ្ឋមន្ត្រី 2 photo 2024 02 29 17 30 35](https://www.mrd.gov.kh/wp-content/uploads/2024/02/photo_2024-02-29_17-30-35-1000x750.jpg)
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមបាន បូរ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស លោក អាត ចាន់ដាវីត អគ្គនាយករងបច្ចេកទេស បានចូលរួមវគ្គបំប៉នពិសេសស្តីពី “កិច្ចការព័ត៌មាន និងនាំពាក្យ” នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡេីងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោកស្រី Nicolla Hewitt សមាជិកនៃអ្នកឆ្លេីយឆ្លងសារព័ត៌មានបរទេសនៅសហរដ្ឋអាមេរិក។
វគ្គបំប៉នពិសេសនេះមានគោលបំណង អប់រំអំពីកាយល់ដឹងពីកិច្ចការផ្សព្វផ្សាយ និងនាំពាក្យ, ចែករំលែកបទពិសោធន៍កិច្ចការព័ត៌មាន និងនាំពាក្យ, បង្កេីននូវជំនាញអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈ, កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន៕