ឯកឧត្ដម សួន សេរីរដ្ឋា អញ្ជើញចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងលើបញ្ហាប្រឈមមួយចំនួនដើម្បីរកដំណោះស្រាយពាក់ព័ន្ធនឹងដំណើរការប្រកាសទទួលស្គាល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគីរី

ចែលរំលែក

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ច័ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ កុម្ភៈ ២០២៤ ឯកឧត្ដម សួន សិរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមអមដំណើរដោយលោកស្រី នួន មុន្នីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃជាក់ស្តែងលើបញ្ហាប្រឈមមួយចំនួន ដើម្បីរកដំណោះស្រាយពាក់ព័ន្ធនឹងដំណើរការប្រកាសទទួលស្គាល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នង នៅភូមិរយ៉លើ និងភូមិមេមុំ ឃុំមេមុំ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ