ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងាររយៈពេល ២ខែ ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្ដបន្ទាយមានជ័យ៖ ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររយៈពេល ២ខែ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ  ដោយមានការចូលរួមពី ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ សរុប ២២នាក់ ស្រី ៥នាក់។

 

ក្នុងគោលបំណង ដើម្បី តាមដាននិងត្រួតពិនិត្យ នូវសកម្មភាព លទ្ធផល រយៈពេល ២ខែ(មករា-កុម្ភៈ) ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសម្រេចបាន។

 

ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ ចក្ខុវិស័យ គោលបំណងគោលនយោបាយ កម្មវិធីទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ព្រមទាំងបានផ្ដល់អនុសាសន៍ល្អៗ ប្រកបដោយអត្ថន័យ គុណតម្លៃ ជាគន្លឹះ និងធាតុចូលសំខាន់ៗ សម្រាប់ឱ្យមន្រ្ដីអនុវត្ដការងារកាន់តែមានប្រសិទ្ធភាព។

 

ក្រោយពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និង ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ និងអមដំណើរដោយមន្រ្ដីពាក់ព័ន្ធមន្ទីរ ចុះត្រួតពិនិត្យការអនុវត្ដគម្រោងកសាងភូមិសន្ដិភាពតាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ នៅភូមិខ្វាវលិច ឃុំស្វាយចេក និងភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ