ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការសាងសង់ផ្លូវចំនួន ០២ ខ្សែ នៅខេត្តកណ្ដាល

ចែលរំលែក

ខេត្តកណ្តាល៖ ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សាកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង, លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល, មន្រ្តីបច្ចេកទេស, និងអជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការសាងសង់ផ្លូវចំនួន ០២ ខ្សែ រួមមាន៖

 

ខ្សែទី១៖ ផ្លូវ កោះចូរ៉ាម-ស្វាយរមៀត ជាប្រភេទផ្លូវ DBST និងផ្លូវបេតុវ ប្រវែងសរុប ៥,២៤៩ គ.ម ស្ថិតក្នុង ឃុំកោះចូរ៉ាម, ស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់ការសាងសង់ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៤  ដែលសម្រេចបានប្រមាណ ២%។

 

ខ្សែទី២៖ ផ្លូវ ព្រែកតាបែន-ស្វាយដំណាក់ ជាប្រភេទផ្លូវ DBST ផ្លូវបេតុង និងផ្លូវ ក្រាលក្រួសក្រហម មានប្រវែងសរុប ៥,៩៧ គ.ម ស្ថិតក្នុងឃុំព្រះប្រសប់, ស្វាយរមៀត និងកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្រេចបានប្រមាណ ៣០% ។

 

ក្នុងបេសកកមកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានដឹកនាំកិច្ចប្រជុំដែលមានលោកអភិបាលរងស្រុក, លោក លោកស្រីមេឃុំ,ក្រុមប្រឹក្សាឃុំ, លោកមេភូមិ បងប្អូនប្រជាពលរដ្ឋ, តំណាងក្រុមហ៊ុនទទួលការសាងសង់, និងមន្រ្តីជំនាញទទួលបន្ទុកនៅការដ្ឋានផ្ទាល់។ អង្គប្រជុំបានធ្វើការប្តេជ្ញាចិត្តខិតខំចូលរួមសហការឱ្យបានរលូនដើម្បីសាងសង់ខ្សែផ្លូវ និងសំណង់សិល្បការ្យនេះឱ្យបានរួចរាល់មុនកិច្ចសន្យា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ