នាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញប្រចាំឆ្នាំ  ការអនុវត្តច្បាប់សុខភាពអន្តរជាតិ និងវាយតម្លៃការអនុវត្តរបស់កម្ពុជាក្នុងការឆ្លើយតបសុខភាពសាធារណៈ ដោយប្រើឧបករណ៍វាយតម្លៃរួមពីខាងក្រៅ ( Joint External Evaluation (JEE))

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារមេគង្គវីយូថោវើ ក្រុមការងាររបស់នាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញប្រចាំឆ្នាំ  ការអនុវត្តច្បាប់សុខភាពអន្តរជាតិ និងវាយតម្លៃការអនុវត្តរបស់កម្ពុជាក្នុងការឆ្លើយតបសុខភាពសាធារណៈ ដោយប្រើឧបករណ៍វាយតម្លៃរួមពីខាងក្រៅ ( Joint External Evaluation (JEE)) ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូសរុបចំនួន ៣៧រូប ស្រី ០៨ រូប ។

សិក្ខាសាលានេះមានគោលបំណងដើម្បីប្រមូលធាតុចូលពីក្រសួងពាក់ព័ន្ធ និងអង្គការដៃគូ ដែលកន្លងមកបានចូលរួមអនុវត្តសកម្មភាពទប់ស្កាត់ជំងឺឆ្លង ជាពិសេសជំងឺកូវីត១៩ នឹងយកលទ្ធផលសិក្ខាសាលានេះទៅបង្ហាញនៅអន្តរជាតិ។

ជាលទ្ធផល សិក្ខាសាលាទទួលបានចំនុចមួយចំនួនដូចខាងក្រោម :

១/ ឯកឧត្តមវេជ្ជបណ្ឌិត មានមតិសំណេះសំណាលចូលរួមក្នុងកម្មវិធី និងបានបង្ហាញពីបទពិសោធន៍ និងវដ្តនៃជំងឺឆ្លងសម្រាប់អន្តរជាតិ ក៏ដូចជាប្រទេសកម្ពុជាយើងនាពេលកន្លងមក។

២/ បែងចែកសិក្ខាកាមជាពីរក្រុមគឺ :

– ក្រុមទី១ : ពិភាក្សា និងឆ្លើយនូវសំណួរដែលទាក់ទងលើប្រធានបទ ការសម្របសម្រួលមុខងារជនបង្គោល និងការតស៊ូមតិ។

– ក្រុមទី២ : ពិភាក្សា និងឆ្លើយនូវសំណួរ ទាក់ទងទៅនិង ការប្រាស្រ័យទាក់ទងហានិភ័យ និងការចូលរួមពីសហគមន៍។

៣/ ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូបានបង្ហាញពីសកម្មភាពកន្លងមកក្នុងការសហការជួយទប់ស្កាត់ជំងឺរីករាលដាល Covid 19។

៤/ ក្រុមទាំងពីរបាន វិភាគ SWORT នៃលទ្ធផលការអនុវត្តរបស់ប្រទេសកម្ពុជាក្នុងការឆ្លើយតបសុខភាពសាធារណៈ។

៥/ តំណាងក្រុមការងារនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ត្រៀមយកលទ្ធផលនៃសិក្ខាសាលានេះដើម្បីផ្ញើទៅអង្គការ WHO ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ