លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារ Empress Angkor Hotel ក្រុងសៀមរាប ខេត្តសៀមរាប

ចែលរំលែក

ខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃច័ន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារ Empress Angkor Hotel ក្រុងសៀមរាប ខេត្តសៀមរាប ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធាន មន្ត្រី នៃការិយាល័យថែទាំសុខភាពជនបទ និង ការិយាល័យផ្គត់ផ្គង់ទឹកជនបទ រដ្ឋបាលស្រុកទាំង៩ និងឃុំទាំង៦៨ ដែលមិនទាន់បានODF អង្គការដៃគូ សរុប ១០៦នាក់ ស្រី ២៣នាក់  ក្រោមការជួយគាំទ្រ ពីអង្គការភ្លែនអន្តរជាតិ អង្គការទស្សនពិភពលោក និង សមាគមន៍បណ្តុះកុមារ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ៖

១. ដើម្បីត្រួតពិនិត្យមើលពីស្ថានភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត។

២. ដើម្បីបង្ហាញពីនីតិវិធីសំខាន់ៗក្នុងការវាយតម្លៃODF ។

៣. ដើម្បីរៀបចំផែនការសកម្មភាព និងស្វែងរកការគាំទ្រនានាពីគ្រប់ដៃគូពាក់ព័ន្ធ ឈានទៅសម្រេចបានខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅដំណាច់ឆ្នាំ២០២៤ ។

កិច្ចប្រជុំបានប្រព្រឹត្តតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះឃុំ ស្រុក ទាំងអស់ដែលមិនទាន់បានODF បានដាក់ផែនការសកម្មភាព និងតាំងចិត្តសម្រេចឲ្យបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ