![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងលូ ចំនួន២គម្រោង នៅខេត្តកំពត និងខេត្តកណ្តាល
- ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងលូ ចំនួន២គម្រោង នៅខេត្តកំពត និងខេត្តកណ្តាល 2 photo 2024 01 10 16 53 08](https://www.mrd.gov.kh/wp-content/uploads/2024/01/photo_2024-01-10_16-53-08-1000x750.jpg)
ខេត្តកំពត និងខេត្តកណ្តាល ៖ នាថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងលូ ចំនួន២គម្រោង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដូចខាងក្រោម ៖
១. គម្រោងទី១៖ ផ្លូវប្រភេទកម្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៤,៥គ.ម. ទទឹង ៨ម កម្រាស់ ០,២ម លូប្រអប់មុខមួយចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង តភ្ជាប់ពីភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ទៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត
២. គម្រោងទី២៖ ផ្លូវប្រភេទកម្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៤,៣គ.ម. ទទឹង ៧ម កម្រាស់ ០,២ម លូមូលមុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៥កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ គណៈកម្មការអន្តរក្រសួងយល់ថា ខ្សែផ្លូវទាំងពីរខ្សែខាងលើមានស្ថានភាពល្អប្រសើរទាំងគុណភាព និងសោភ័ណ្ឌភាព ដូច្នេះគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកលទ្ធផលបញ្ចប់សុពលភាពទាំងពីរគម្រោង៕