ក្រុមការងារបច្ចេកទេសសុខភាពនិងអនាម័យ ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ប្រជុំពិនិត្យឯកសារ និងទិន្នន័យ ដើម្បីប្រកាស ODF Plus រាជធានី

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួអភិវឌ្ឍន៍ជនបទ មានការចូលរួមពី  លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំរៀបចំ ពិនិត្យឯកសារ និងទិន្នន័យអនាម័យ រាជធានីភ្នំពេញ ដើម្បីប្រកាស ODF Plus រាជធានី ដោយមានសមាសភាព ដែលជាក្រុមការងារបច្ចេកទេសសុខភាពអនាម័យ នៃនាយកដ្ឋានថែទាំសុខភាព និង មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីចូលរួមសរុបចំនួន ១៤នាក់ ស្ត្រី ០២នាក់។

 

កិច្ចប្រជុំ បានដំណើរការដោយសម្រេចដូចខាងក្រោម៖

– បានប្រមូល ពិនិត្យឯកសារ និងរៀបចំទិន្នន័យ សម្រាប់ប្រកាស ODF Plus ខណ្ឌទាំង ១៤ និងសង្កាត់ទាំង ១០៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី

– មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីបានធ្វើរាយការណ៍ ODF Plus ជូនរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមរៀបចំប្រកាសជាផ្លូវការ ODF Plus នាពេលខាងមុខ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ