ពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី១៤ នៅសាលាបឋមសិក្សាស្រុកសៀមប៉ាង ដែលរៀបចំដោយអង្គការវឌ្ឍនភាព

ចែលរំលែក
photo 2023 12 19 18 25 56

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវណ្ណ សាឬទ្ធិ ប្រធានការិយាល័យ និងលោក ហេង ពិសិដ្ឋ មន្ត្រីនាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានចូលរួមពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី១៤ នៅសាលាបឋមសិក្សាស្រុកសៀមប៉ាង ដែលរៀបចំដោយអង្គការវឌ្ឍនភាព។ ក្នុងនោះផងដែរមានការអញ្ជើញចូលរួមពី តំណាងស្រុកសៀមប៉ាង និងតំណាងស្រុកបូរីអូរស្វាយសែនជ័យ តំណាងអង្គការវឌ្ឍនភាព លោកមេឃុំ លោកមេភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានអ្នកចូលរួម ចំនួន៥០០នាក់ ស្រី២២០នាក់។

 

ពិធីនេះមានគោលបំណងដើម្បីបង្កើនការយល់ដឹងដល់សហគមន៍ជនបទអំពីការប្រតិបត្តិអនាម័យលើសារទាំងបីគឺ:

១.ការប្រើប្រាស់បង្គន់អនាម័យ

២.ការហូបទឹកសុវត្ថិភាព

៣.ការលាងសម្អាតដៃនឹងសាប៊ូ។

 

ជាលទ្ធផលនៃកម្មវិធីទទួលបានចំនុចមួយចំនួនដូចខាងក្រោម៖

១.លោក ស្រី វិន ប្រធានកម្មវិធីអង្គការវឌ្ឍនភាព មានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី ដោយបង្ហាញសហគមន៍អំពីសារអនាម័យទាំងបី។

២.មតិសំណេះសំណាល លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យបានលើកឡើងពីអត្ថប្រយោជន៍នៃការប្រតិបត្តិអនាម័យ  និងផលប៉ះពាល់ដោយសារកង្វះអនាម័យ ព្រមទាំងជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការអប់រំដល់ប្រជាពលរដ្ឋជាប្រចាំ។

៣.លោកអភិបាលរងស្រុកសៀមប៉ាងបានឡើងអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៤.គណៈអធិបតី លោកមេឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានចូលរួមលាងសម្អាតដៃនឹងសាប៊ូជានិមិត្តរូបបង្ហាញក្នុង កម្មវិធី។

៥.អង្គការវឌ្ឍនភាពបានចែកសាប៊ូចំនូន៦៥០ ដុំ ដល់អ្នកចូលរួម។

photo 2023 12 19 18 25 50photo 2023 12 19 18 25 52photo 2023 12 19 18 25 56photo 2023 12 19 18 26 00

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ