លោក  ម៉ែន   វីរៈ  តំណាងគម្រោងថ្នាក់ជាតិ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីទម្លាប់ល្អក្នុងការអនុវត្តអនាម័យជាប្រចាំ និងសេចក្តីណែនាំពីវិធីសាស្រ្តក្នុងការសម្របសម្រួលការប្រើឧបករណ៍នៃការផ្លាស់ប្តូរឥរិយាបថ នៅខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2023 12 19 10 54 57 2

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ លោក  ម៉ែន   វីរៈ  តំណាងគម្រោងថ្នាក់ជាតិ និងលោក ឈុន សូផាត ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ តំណាង លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង  បានរៀបចំបើកវគ្គបណ្តុះបណ្តាល (ស្តីពីទម្លាប់ល្អក្នុងការអនុវត្តអនាម័យជាប្រចាំ និង សេចក្តីណែនាំពីវិធីសាស្រ្តក្នុងការសម្របសម្រួលការប្រើឧបករណ៍នៃការផ្លាស់ប្តូរឥរិយាបថ)  ដែលរៀបចំដោយគម្រោង  ពង្រឹងសមត្ថភាពផលិតភាពជនបទ (NRR PCP) ក្រោមហិរញប្បទានរបស់ (AIIB) ។ ដោយមានការអញ្ជើញ ចូលរួមពីមន្រ្តីគម្រោងជាតិ -ខេត្ត  និងទីប្រឹក្សាគម្រោង ព្រមទាំងសមាជិកក្រុមស្នូលប្រើប្រាស់ទឹក និងអនាម័យមកពីស្រះសហគមន៍ទាំង៨ របស់គម្រោងដែលមានសមាភាពចូលរួម ២៩នាក់ ស្រី ១០នាក់។

គោលបំណងនៃកិច្ចប្រជុំដើម្បីពង្រឹងសមត្ថភាពផលិតភាពជនបទ ការប្រើប្រាស់ទឹក ការថែទាំប្រភពទឹកប្រកបដោយគុណភាព និងនិរន្តរភាព។

ជាលទ្ធផលដែលសិក្ខាកាទទួលបានក្រោមការបណ្ដុះបណ្ដាលរួមមាន៖

-ទទួលបាននូវចំណេះដឹកជំនាញសម្របសម្រួលនៃការប្រើប្រាស់ឧបករណ៍នៃការផ្លាស់ប្ដូរឥរិយាបថ

-យល់ដឹងពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ របស់ក្រុមស្នូលនៃក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ ក្នុងការអនុវត្តកម្មវិធី WASH ឱ្យមានប្រសិទ្ធភាពក្នុងគម្រោង។

 

វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ប្រកបដោយបរិយាកាស និងកិច្ចសហប្រតិបត្តិល្អ និងមានភាពស្និទ្ធស្នាលបំផុត។

photo 2023 12 19 10 54 54photo 2023 12 19 10 54 55photo 2023 12 19 10 54 57 2photo 2023 12 19 10 54 57

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ