លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ អមដំណើរគណៈប្រតិភូក្រសួងពិនិត្យសមិទ្ធផលគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្ត

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ  ឆ្នាំ២០២៣ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ រួមដំណើរដោយ លោក យឹម ជុក អនុប្រធានការិយាល័យ និងលោក សុខ គឹមសេង អនុប្រធានការិយាល័យ បានចូលរួមជាមួយគណ:ប្រតិភូ អញ្ជើញមកពីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងម្ចាស់ជំនួយ បានអញ្ជើញទៅពិនិត្យសុពលភាពការងារសាងសង់អណ្តូងស្នប់  និងស្រះទឹកសហគមន៍ ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទកម្ពុជា ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ខេត្តពោធិ៍សាត់ក្នុង ឆ្នាំ២០២០-២០២១ ដែលមានអណ្ដូងសរុប ១០០អណ្ដូង ក្នុងនោះមានអណ្ដូងចំនួន ២អណ្ដូង ជាប្រភេទអណ្ដូង មានជម្រៅជ្រៅ  និងស្រះសហគមន៍ទំហំ ៥០ម៉ែត្រ x៥០ម៉ែត្រ ជម្រៅ ៤ម៉ែត្រ ចំនួន ៧ស្រះ ក្នុងនោះស្រះធម្មតាមាន ៣ស្រះ និងស្រះដែលរៀបជើងទេរ មាន ៤ស្រះ  ។

 

គម្រោងសម្រេចបានលទ្ធផលដូចខាងក្រោម ៖

 

-ក្រុងពោធិ៍សាត់ចំនួន ១០អណ្ដូង

-ស្រុកកណ្តៀងចំនួន ៥អណ្ដូង ,ស្រះសហគមន៍ ចំនួន ១ស្រះ

-ស្រុកបាកាន ចំនួន ៣ស្រះ

-ស្រុកតាលោសែនជ័យ ចំនួន ១ស្រះ

-ស្រុកភ្នំក្រវាញ ចំនួន ២អណ្ដូង

-ស្រុកវាលវែង ចំនួន ៨៣អណ្ដូង ;ស្រះសហគមន៍ ចំនួន ១ស្រះ

-ស្រុកក្រគរ ចំនួន ១ស្រះ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ