![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
លោក ហ៊ិ រដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីសេចក្តីណែនាំនៃការអង្កេតអំពីបង្គន់អនាម័យ ព្រមទាំងចុះសាកល្បងប្រមូលទិន្នន័យ
- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
![លោក ហ៊ិ រដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីសេចក្តីណែនាំនៃការអង្កេតអំពីបង្គន់អនាម័យ ព្រមទាំងចុះសាកល្បងប្រមូលទិន្នន័យ 2 photo 2023 12 12 20 13 48](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-12-12_20-13-48-1000x451.jpg)
រាជធានីភ្នំពេញ: ថ្ងៃព្រហស្បត្ត៍-សុក្រ ១០-១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី៧-៨ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ិ រដ្ឋា អនុប្រធាននាយកដ្ឋាន លោក ឈន ឈឿន លោកស្រី ឈឹម ច័ន្ទសុវណ្ណា និងលោកស្រី វិត សុខា បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីសេចក្តីណែនាំនៃការអង្កេតអំពីបង្គន់អនាម័យ ព្រមទាំងចុះសាកល្បងប្រមូលទិន្នន័យ នៅភោជនីយដ្ឋានទន្លេបាសាក់២ និងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលរៀបចំដោយ ក្រសួងផែនការ ដែលមានការចូលរួមពី មន្រ្តីបច្ចេកទេសវិទ្យាស្ថានស្ថិតិ មន្រ្តីបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពសុខភាពជនបទ និងអង្គការ UNICEF សរុបចំនួន ៤៣រូប ស្រី១៩រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ ទទួលការណែនាំព័ត៌មានលម្អិតបន្ថែមអំពីរបៀបប្រមូលទិន្នន័យអង្កេតពិនិត្យបង្គន់អនាម័យ ។
លទ្ធផល:
១.សិក្ខាកាមបានយល់ច្បាស់ពី និយមន័យកន្លែងស្តុកលាមក បង្គន់អនាម័យ និងការប្រើប្រាស់បញ្ជីសំណួរក្នុងការប្រមូលទិន្នន័យ ។
២.អ្នកចូលរួមចេះប្រើប្រាស់កម្រងសំណួរដើម្បីប្រមូលទិន្នន័យលើប្រព័ន្ធឌីជីថល ។
៣.បានអនុវត្តសាកល្បងប្រមូលទិន្នន័យនាភូមិបាសិត ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជំរុញឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការប្រមូលទិន្នន័យជាក់ស្តែងនាសប្តាហ៍បន្តបន្ទាប់ ។