គណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% លើគម្រោងផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ នៅឃុំតាសាញ ស្រុកសំឡូត
- ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% លើគម្រោងផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែងសរុប ៣ ២០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ, សាងសង់លូប្រអប់មុខពីរ ចំនួន០២កន្លែង, លូមូលមុខពីរចំនួន ០២កន្លែង, លូមូលមុខមួយចំនួន ៥កន្លែង, និងស្លាកឈ្មោះផ្លូវ ចំនួន០២កន្លែង មានទីតាំងនៅភូមិអន្លុងពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ការងារស្ថាបនាផ្លូវខាងលើ អនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ជាលទ្ធផល គណៈកម្មាធិការអន្តរក្រសួង បានឯកភាព សម្រេច ប្រគល់ ទទួលជាស្ថាពរ ការងារខាងលើ៕