![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ទ្រី មេង អញ្ជើញចូលរួមប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៤ នៅខេត្តរតនគិរី
- ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១០:៣០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ទ្រី មេង អញ្ជើញចូលរួមប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៤ នៅខេត្តរតនគិរី 2 photo 2023 11 30 11 33 11](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-11-30_11-33-11-1000x666.jpg)
ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធាន PWG មន្ត្រីទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមានការចូលរួមពី តំណាងអង្គការ UNICEF អង្គការ Plan អន្តរជាតិកម្ពុជា តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អជ្ញាធរស្រុកឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ សរុប ៦១៧នាក់ ស្រី២៦៧នាក់។
គោលបំណងដើម្បីប្រកាសទទួលស្គាល់ស្រុកតាវែង ក្រុងបានលុង និងស្រុកបរកែវ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៤។
ជាលទ្ធផល៖
១. ប្រកាសទទួលស្គាល់ស្រុកក្រុងទទួលបានODF ទាំង៣ និង តាមរបាយការណ៍របស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីបានបង្ហាញថាខេត្តរតនគិរីទទួលបានអត្រាគ្របដណ្តប់អនាម័យ ៧០,៩១% ទឹកស្អាតបាន ៧៤,១០%។
២. ឆ្នាំ២០២៣ខេត្តរតនគិរីទទួលបានក្រុង/ស្រុក ODF ចំនួន ៤ឃុំ ODF ចំនួន ២២ភូមិ និងភូមិ ODF ១១០ភូមិ ។ ក្នុងនោះផងដែរមានក្រុងចំនួន១ បានទទួល ODF+ ឃុំសង្កាត់ចំនួន៤ បានទទួល ODF+ និងភូមិចំនួន ១៦ ទទួលបានODF+។