ឯកឧត្តម សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០%​ លេីការងារចំនួន​ ០២គម្រោង ក្នុងខេត្តមណ្ឌលគិរី

ចែលរំលែក

ខេត្តមណ្ឌលគិរី៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណេីរដោយ​លោក យន់ សារ៉ោម ប្រធានមន្ទីរ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០%​ លេីការងារចំនួន​ ០២គម្រោង​ ដូចខាងក្រោម៖

 

-គម្រោងទី១ ការងារថែទាំខួប​ ផ្លូវក្រាលល្បាយថ្មភ្នំ​ ចំនួន០១ខ្សែ​ ប្រវែង​ ៧ ៥០០ម​ ទទឹង​ ៦ម​ កម្រាស់​ ២០ស.ម​ និងសាងសង់លូប្រអប់មុខពីរ​ទំហំ​ (2W3mxH3mx8m) ចំនួន​ ០២កន្លែង​ ស្ថិតនៅក្នុងឃុំសុខសាន្ត​ ស្រុកកោះញែក​

 

-គម្រោងទី២ ការងារថែទាំប្រចាំ ចំនួន​ 5ខ្សែ​ ប្រវែងសរុប​ ៩៧ ២០០ម​  ទទឹង​៦ម​ ស្ថិតនៅឃុំអបួនលេី​ ឃុំសុខសាន្ត​ ឃុំរយ៉​ ឃុំណងឃីលិក​(ស្រុកកោះញែក) សង្កាត់រមនា​(ក្រុងសែនមនោរម្យ) ឃុំមេម៉ង់​ និងឃុំចុងផ្លាស់​(ស្រុកកែវសីមា) ខេត្តមណ្ឌលគិរី

 

គម្រោងទាំងពីរនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដោយប្រេីប្រាស់ថវិកាជំពូក ៦១។

 

បន្ទាប់ពីបានត្រួតពិនិត្យគុណភាពរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការអនុវត្តនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ