![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ នៅខេត្តព្រះវិហារ
- ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ នៅខេត្តព្រះវិហារ 2 photo 2023 11 30 09 25 43](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-11-30_09-25-43-1000x750.jpg)
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ ដែលបានការគាំទ្រពីអង្គការយូនីសេហ្វ ដែលរៀបចំឡើងនៅបន្ទប់ប្រជុំសាខាកាកបាទក្រហមខេត្តព្រះវិហារ ដោយមានអ្នកចូលរួម សរុបចំនួន ២៧ នាក់ ស្រី ០៥ នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដូចខាងក្រោម៖
– ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសពាក់ព័ន្ធក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត
– ពន្លឿនការអនុវត្តកម្មវិធីទឹកស្អាតជនបន ឱ្យមានអត្រាកំណើនខ្ពស់ដើម្បីសម្រេចតាមផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល
តាមរយ:សិក្ខាសាលានេះ សិក្ខាកាមដែលចូលរួមទទួលបានលទ្ធផលដូចខាងក្រោម៖
– បានយល់ដឹង និងអាចធ្វើវឌ្ឍនភាពនៃស្ថានភាពទឹកស្អាតជនបទក្នុងខេត្តព្រះវិហារ
– យល់ដឹងអំពីវិធីសាស្រ្តក្នុងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការធ្វើចំណាត់ថ្នាក់អាទិភាពទឹកស្អាតជនបទ
– អាចកំណត់តំបន់អាទិភាពសម្រាប់ដៃគូអភិវឌ្ឍន៍គម្រោងទឹកស្អាតរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព
– មានសមត្ថភាពតាមដាន និងសម្របសម្រួលដល់ការអនុវត្តកម្មវិធីទឹកស្អាតក្នុងតំបន់របស់ខ្លួន៕