លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានចូលរួមផ្សព្វផ្សាយប្រកាសលិខិត របស់ក្រសួងមហាផ្ទៃស្ដីពីការសម្រេចទទួលស្គាល់ប្រធាន និងសមាជិកថ្មីនៃរចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ ខេត្តព្រះវិហារ
- ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន តំណាងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានចូលរួមផ្សព្វផ្សាយប្រកាសលិខិតរបស់ក្រសួងមហាផ្ទៃស្ដីពីការសម្រេចទទួលស្គាល់ប្រធាន និងសមាជិកថ្មីនៃរចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលមានសមាសភាពចូលរួមពី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋានថ្នាក់ ឃុំ និងស្រុក តំណាងអង្គការដៃគូនានា និងបងប្អូនជនជាតិដើមភាគតិច កួយ សរុប ៩៤រូប ស្ត្រី៣៤រូប។
កិច្ចប្រជុំនេះមានគោលបំណងៈ
-ប្រកាសលិខិតរបស់ក្រសួងមហាផ្ទៃស្ដីពីការសម្រេចទទួលស្គាល់ប្រធាន និងសមាជិកថ្មីនៃរចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ ភូមិបង្កើនផល
-ពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រង ដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិច កួយ ភូមិបង្កើនផល។
ជាលទ្ធផលៈ រចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ នៅភូមិបង្កើនផល ត្រូវបានរៀបចំនិងទទួលស្គាល់ជាផ្លូវការរួចរាល់។