ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស ដឹកនាំកិច្ចប្រជុំស្ដីពី ការអនុវត្តកម្មវិធីសាកល្បងលើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មន្រ្ដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងវិស័យទឹកស្អាត និងអនាម័យមានលក្ខណជាប្រព័ន្ធ
- ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ BP Coffee ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស តំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការអនុវត្តកម្មវិធីសាកល្បងលើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មន្រ្ដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងវិស័យកម្មវិធីទឹកស្អាត និងអនាម័យដែលមានលក្ខណជាប្រព័ន្ធ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងមន្រ្ដីមកពីតំណាងអង្គការដៃគូ សរុបចំនួន ៩នាក់ ស្ដ្រី ២នាក់។
កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តកម្មវិធីសាកល្បងលើការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មន្រ្ដីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងវិស័យកម្មវិធីទឹកស្អាត និងអនាម័យដែលមានលក្ខណជាប្រព័ន្ធ។
បន្ទាប់ពីបានស្ដាប់តំណាងអង្គការដៃគូ ធ្វើបទបង្ហាញស្ដីពីសារប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យរួចមក អង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
១- អង្គការដៃគូ បានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
២- មន្រ្ដីថ្នាក់ក្រោមជាតិ បានយល់ច្បាស់ពីនិរន្តរភាពលើផ្នែកទឹកស្អាត និងអនាម័យជនបទ។ ៣- អង្គការដៃគូត្រូវរៀបចំវិភាជថវិកាបន្ថែមចូលទៅក្នុង NAP3 ដើម្បីឱ្យសកម្មភាព និងថវិកាបន្តអនុវត្តកម្មវិធីតទៅទៀត ៕