ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានពីរចំណុះក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលកម្មវិធីទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ។

កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៩៧ នាក់ (ស្រី ៣៥ នាក់) ដោយបានផ្ដោតទៅលើរបៀបវារ:ចំនួន ៤ សំខាន់ៗសម្រាប់កិច្ចដំណើរការរបស់នាយកដ្ឋានទាំងពីរដូចខាងក្រោម៖

១-ការបង្ហាញអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ

២-ការគ្រប់គ្រងការងារកិច្ចការទូទៅ

៣-ការគ្រប់គ្រងការងារបច្ចេកទេស និង

៤-បញ្ហាផ្សេងៗ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ