![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ស្ពានដែកបេទ្បេ ស្ថិតនៅក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់
- ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៣:០៥ ល្ងាច
- សកម្មភាពក្រសួង
![ស្ពានដែកបេទ្បេ ស្ថិតនៅក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ 2 photo 2023 11 09 11 52 24](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-09_11-52-24-1000x750.jpg)
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ ស្ពានដែកបេទ្បេនៅចំណុច (វាលត្រដក់ពង) ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដោយមានការចូលរួមពីអាជ្ញាធរស្រុក តំណាងរដ្ឋបាលខេត្តនិងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ។
ឆ្លៀតក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ និងគោរពអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដូចក្នុងពេលនេះសម្តេចបានផ្តល់ជាសមិទ្ធផលស្ពានដែកបេទ្បេ ឆ្លងកាត់បណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរ និងដឹកកសិផល ទៅកាន់ទីផ្សារ ជំនួសស្ពានបេតុងដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ និងឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់លំដាប់ថ្នាក់ ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលា៕