ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង  ចុះផ្សព្វផ្សាយគោលការណ៍ណែនាំអំពីអនាម័យក្នុងបរិស្ថានប្រឈម និងចែករំលែកបទពិសោធន៍ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចែលរំលែក

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង  បានប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំអំពីអនាម័យក្នុងបរិស្ថានប្រឈម និងចែករំលែកបទពិសោធន៍ ការសាងសង់បង្គន់ក្នុងតំបន់ប្រឈម នៅខេត្តព្រៃវែងនិងពោធិ៍សាត់ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ និងជនបង្គោលអនាម័យភូមិ សរុបចំនួន ២៩រូប ស្រី១០រូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំ និងចែករំលែកបទពិសោធន៍ដល់អាជ្ញាធរមូលដ្ឋានដើម្បីអប់រំនិងបំផុសគ្រួសាររស់នៅក្នុងតំបន់ប្រឈម សាងសង់បង្គន់ប្រើប្រាស់បានគ្រប់គ្នា ។

កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

១.សិក្ខាកាមទាំងអស់បានយល់ដឹង អំពីគោលការណ៍ណែនាំស្តីពីអនាម័យក្នុងបរិស្ថានប្រឈម។

២.សិក្ខាកាមបានយល់ដឹង អំពីវិធីសាស្រ្ដនិងបច្ចេកទេសសាងសង់បង្គន់ក្នុងតំបន់បរិស្ថានប្រឈម។

៣.សិក្ខាកាមទាំងអស់បានប្តេជ្ញា អប់រំនិងជំរុញគ្រួសាររស់នៅក្នុងតំបន់បរិស្ថានប្រឈមសាងសង់បង្គន់ប្រើប្រាស់បានគ្រប់គ្នា ដោយអនុវត្តន៍តាមបច្ចេកទេស និងគំរូបង្គន់ដែលបានបង្ហាញជូន។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ