
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
៧ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវ របស់ នាយកដ្ឋានផ្លូវជនបទ និងមន្ត្រីបច្ចេកទេសផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុង ខេត្តស្ទឹងត្រែង ចំនួន ២ខ្សែ។
– ខ្សែទី១ ៖ ផ្លូវឈ្មោះ ស្រែឬស្សី-អន្លង់ជ្រៃ ឋិតនៅក្នុងឃុំស្រែឬស្សី និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ មានប្រវែង ៣៧៦០០ម។
-ខ្សែទី២ ៖ ផ្លូវឈ្មោះ ភូមិចន្ទុះក្នុង-ចន្ទុះក្រៅ ឋិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង មានប្រវែង ១៤០០០ម។