លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យបណ្ដុះបណ្ដាលសុខភាពសហគមន៍ និងក្រុមការងារ រៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ និងពង្រឹងស្ថានភាពបញ្ចប់បន្ទោបង់ពាស់វាលពាសកាល (ODF) នៅសាលាឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
- ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១២:០០ ល្ងាច
- Uncategorized
ខេត្តកំពង់ស្ពឺ ៖ ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យបណ្ដុះបណ្ដាលសុខភាពសហគមន៍ របស់នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ រៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ និងពង្រឹងស្ថានភាពបញ្ចប់បន្ទោបង់ពាស់វាលពាសកាល (ODF) នៅសាលាឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងជនបង្គោលអនាម័យ ឃុំ ភូមិ សរុបចំនួន ២៥នាក់ ស្រី ១៣នាក់។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយគោល ការណ៍ណែនាំស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ និងពង្រឹងស្ថានភាព (ODF) ជាលទ្ធផល: ក្រុមការងារបានផ្តល់អនុសាសន៍
១.ជំរុញដល់ជនបង្គោលឱ្យដឹកនាំសហគមន៍ចូលរួមសំអាតបរិស្ថានជាប្រចាំ
២.ជំរុញខ្នងផ្ទះប្រើប្រាស់បង្គន់រួម ឱ្យសាងសង់បង្គន់ផ្ទាល់ខ្លួនជាលក្ខណ:គ្រួសារ។
៣.គ្រួសារដែលចំណាកស្រុកពេលត្រឡប់មកវិញ ត្រូវសាងសង់បង្គន់ផ្ទាល់ខ្លួនជាលក្ខណ:គ្រួសារ។
៤.ចំពោះគ្រួសារដែលរៀបការ រស់នៅបែកផ្ទះត្រូវសាងសង់បង្គន់ផងដែរ។