ការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន០១ខ្សែ
- ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ នាថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្តារឡេីងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន០១ខ្សែប្រវែង ៤៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចេីមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ០,៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូប្រអប់មុខចំនួន ០១កន្លែង លូមូលមុខ២ចំនួន០១កន្លែង លូមូលមុខមួយចំនួន០១កន្លែង និងអណ្តូងលូចំនួន ០២កន្លែង ស្ថិតនៅភូមិស៉ៃវ៉ា ភូមិព្រៃបេង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (គម្រោងលេខ DDR-NC-2023-No-065) អនុវត្តដោយនាយកដ្ឋាន វិស្វកម្ម នៃក្រសួងការពារជាតិ ។
ជាលទ្ធផលបន្ទាប់ពីត្រួតពិនិត្យ និងកិច្ចប្រជុំពិភាក្សាជាមួយអ្នកទទួលការ ព្រមទាំងអ្នកបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាពថា គម្រោងនេះអាចទទួលយកបានត្រឹមត្រូវទៅតាមប្លង់ និងសមស្របតាមបទដ្ឋានបច្ចេកទេស របស់អ្នកទទួលការ។ គណៈកម្មការអន្តរក្រសួងក៏បានណែនាំអ្នកទទួលការអោយជួយថែទាំផ្លូវនេះអោយបានដិតដល់ផងដែរ។