ឯកឧត្តម ជី សុីថា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ “ គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់។
២១ ម៉ោងមុន ថ្ងៃទី១១ ខែមករា ២០២៥
ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក មាស សម្បត្តិ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារការិយាល័យផ្លូវជនបទ បានរួមសហការជាមួយក្រុមការងារបច្ចេកទេសនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ(PMU) បានប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអ្នកទទួលផលពីគម្រោងNRRPRP លើខ្សែផ្លូវ ថ្មទទឹង-សំពៅលូន ប្រវែង ១១.៦គម ស្តីពី ផលប៉ះពាល់បរិស្ថាន យេនឌ័រ និងកិច្ចគាំពារសុវត្ថិភាពសង្គម ដែលមានសមាសភាពចូលរួមចំនួន៩៧នាក់ ស្រី២៣នាក់ នៅឃុំជាំតាម៉ៅ និងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
គោលបំណងនៃកិច្ចប្រជុំរួមមាន៖
១.ផ្សព្វផ្សាយផលប៉ះពាល់សង្គម បរិស្ថាន និងយេនឌ័រ
២.យន្តការបណ្តឹងតវ៉ា
៣.សុវត្ថិភាពចរាចរណ៍កំពុងសាងសង់ និងសាងសង់ផ្លូវរួច។