ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះត្រួតពិត្យ នូវផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងបេតុង ចំនួន ៧ ខ្សែ ប្រវែងសរុប ៧៥.៣០ គម សម្រាប់ខេត្តកំពង់ចាម
- ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៤:៣០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមអមដំណើរដោយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសារធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង និងមន្រ្តីបច្ចេកទេសរបស់អង្គភាពគ្រប់គ្រងគម្រោង ព្រមទាំងក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េ (KCI) បានចូលរួមជាមួយក្រុមបេសកកម្មរបស់ធនាគារពិភពលោក (World Bank) ដែលដឹកនាំដោយលោក Sadig Aliyev រួមជាមួយសហការី ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមហិរញ្ញប្បទានដោយធនាគារពិភពលោក។
ជាលទ្ធផលធ្វើកែលម្អផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងបេតុង ចំនួន ៧ ខ្សែ ប្រវែងសរុប ៧៥.៣០ គម សម្រាប់ខេត្តកំពង់ចាមរួមមាន:
-ខ្សែទី១ ប្រវែង ៦ គ.ម ស្ថិតនៅឃុំព្រៃចារ ស្រុកជើងព្រៃ
-ខ្សែទី២ ប្រវែង ១៦.៤ គ.ម ស្ថិតនៅឃុំស្រមរ ឃុំត្រពាំងគ ស្រុកជើងព្រៃ
-ខ្សែទី៣ ប្រវែង ១៧.១ គ.ម ស្ថិតនៅឃុំគ្រុំក្រួច ឃុំគ ឃុំព្រៃឈរ ឃុំសូសែន ឃុំស្រង៉ែ ស្រុកព្រៃឈរ
-ខ្សែទី៤ ប្រវែង ១៣.៥ គ.ម ស្ថិតនៅឃុំស្រក ឃុំប្រទាន ស្រុកកំពង់សៀម
-ខ្សែទី៥ ប្រវែង ៥.៦ គ.ម ស្ថិតនៅឃុំស្ដឹងជ័យ ឃុំត្រពាំងគ ឃុំស្រមរ ស្រុកជើងព្រៃ
-ខ្សែទី៦ ប្រវែង ៨.២ គ.ម ស្ថិតនៅឃុំអំពិល ស្រុកអំពិល
-ខ្សែទី៧ ប្រវែង ៨.៥ គ.ម ស្ថិតនៅឃុំសំពង់ជ័យ ឃុំបឹងណយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ។
លទ្ធផលជារួមការអនុវត្តសម្រេចបាន ៣.៥២% ។