ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស
១៤ ម៉ោងមុន ថ្ងៃទី២៦ ខែធ្នូ ២០២៤
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ សហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងកងវិស្វកម្ម នៃក្រសួងការពារជាតិ រួមទាំងអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក បានចុះសិក្សាបឋម លើខ្សែផ្លូវ ០១ខ្សែ ប្រវែង ៣៧ ៦០០ម៉ែត្រ និងពិនិត្យ ស្ថានភាពផ្លូវ ០១កំណាត់ ប្រវែង ៧ ០០០ម៉ែត្រ ស្ពានឈើ ០១កន្លែង ដែលរងការខូចខាតដោយសារជំនន់ ទឹកភ្លៀង ស្ថិតនៅភូមិស្រែឫស្សី ភូមិអន្លង់ក្រមួន ភូមិមន ភូមិអន្លង់ជ្រៃ ឃុំស្រែឫស្សី និងអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្រោយពីបានចុះដល់ទីតាំងជាក់ស្តែង ក្រុមការងារបានសហការគ្នា កំណត់ទីតាំងដែលទទួលរងការខូចខាត និងប្រមូលព័ត៌មានសំខាន់ៗ សម្រាប់រៀបចំជារបាយការណ៍លទ្ធផលការងារ៕