![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
២៩ នាទីមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំប្រទីប របស់ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ដេីម្បីឆ្លងខ្លឹមសារ និងការតុបតែងប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៣ នេះក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចឱ្យមានការរៀបចំប្រទីប ដេីម្បីចូលរួមបង្ហាញពីសមិទ្ធផល និងសក្ដានុពលវិស័យអភិវឌ្ឍន៍ជនបទ ក្នុងពីធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ៕