កិច្ចប្រជុំរៀបចំរបាយការណ៍វឌ្ឍនភាពរបស់គម្រោងចលនាភូមិថ្មី រយៈពេល៥ឆ្នាំ (2019-2023) របស់ខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2023 10 18 08 43 35 2

ខេត្តត្បូងឃ្មុំ: ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោក​ សន​ ធឿន​ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីជំនាញការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ​ បានចូលរួមសម្របសម្រួលកិច្ចប្រជុំជាមួយនឹងគណ:កម្មការគ្រប់គ្រងគម្រោងចលនាភូមិថ្មី ដែលមានសមាសភាពចូលរួម ពីសមាជិកភូមិទាំង៩ នៅក្នុងឃុំគរ និងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ សរុបចំនួន ១២នាក់។

គោលបំណងសំខាន់គឺដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពរបស់គម្រោងរយៈពេល៥ឆ្នាំ (2019-2023) និងបូកសរុបជូននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សម្រាប់ត្រៀមចុះពិនិត្យជាក់ស្តែងដល់ភូមិទាំង៩ភូមិ ។

ជាលទ្ធផលអង្គប្រជុំសម្រេចរៀបចំរបាយការណ៍វឌ្ឍនភាពរបស់គម្រោងចលនាភូមិថ្មី នេះឲ្យបានលឿន និងទាន់ពេលវេលា តាមគោលការណ៍ណែនាំ ជាមួយនឹងការរៀបចំផែនការចុះពិនិត្យស្ថានភាពជាក់ស្ដែងរបស់ភូមិទាំង៩ ដែលបានអនុវត្តរួចកន្លងមកផងដែរ។

photo 2023 10 18 08 43 35 2photo 2023 10 18 08 43 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ