ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិសាលភាពនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ

ចែលរំលែក

រាជធានីភ្នំពេញ : នារសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអនុកម្មវិធីទី២ នៃកម្មវិធីទី១  “ការពង្រឹងវិសាលភាពនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានផ្លូវលំជនបទ ទទួលបន្ទុក សរុបចំនួន ៣៨នាក់។

 

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររួចមក ឯកឧត្តមរដ្ឋលេខាធិការបានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់នាយកដ្ឋាន ដូចខាងក្រោម ៖

១. ស្នើសុំរៀបចំតារាងបញ្ជីគម្រោងផែនការលម្អិត សម្រាប់អនុវត្តឆ្នាំ២០២៤

២. ពិនិត្យលទ្ធភាពបន្ថែមមន្ត្រីបច្ចេទេស សម្រាប់អនុវត្តការងារនៅមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ

៣. តាមរយៈកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ (RID4CAM) ដែលទទួលហិរញ្ញប្បទានពីធនាគារ KfW ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF) ខាងកម្មវិធីនឹងជួយបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេស នៃមន្ទីរពិសោធន៍

៤. ស្នើសុំឲ្យពង្រឹងគុណភាពនៃការសាងសង់ផ្លូវជនបទ និងសំណង់សិល្បការ្យ អនុលោមតាមបទដ្ឋានបច្ចេកទេស។

 

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ