ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

ចែលរំលែក
photo 2023 10 17 17 39 28 2

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក សរុបចំនួន ៤០នាក់។

 

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋាន រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្នុងនាយកដ្ឋាននាពេលកន្លងមក។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់នូវការណែនាំ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

–  សូមឱ្យនាយកដ្ឋានពង្រឹងការគ្រប់គ្រងវត្តមាន និងការសុំអនុញ្ញាតច្បាប់ឈប់សម្រាករបស់មន្ត្រីរាជការ ទាំងនៅទីស្តីការក្រសួង និងនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត អនុឡោមតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល

– សូមឱ្យមន្រ្ដីរាជការទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាព ដើម្បីបំពេញការងារដែលខ្លួនទទួលខុសត្រូវមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 10 17 17 39 28 2photo 2023 10 17 17 39 28photo 2023 10 17 17 39 29 2photo 2023 10 17 17 39 29photo 2023 10 17 17 39 30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ