![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថាភាពផ្លូវ៣ខ្សែ និងបង្គន់អនាម័យ អណ្ដូងទឹក និងស្រះសហគមន៍ ដែលជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ស្ពឺ។
- ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៤:២៨ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថាភាពផ្លូវ៣ខ្សែ និងបង្គន់អនាម័យ អណ្ដូងទឹក និងស្រះសហគមន៍ ដែលជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ស្ពឺ។ 2 photo 2023 10 16 09 51 09](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-16_09-51-09-1000x750.jpg)
ខេត្តកំពង់ស្ពឺ: នៅព្រឹកថ្ងៃចន្ទ ២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមអមដំណើរដោយលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសផ្លូវជនបទ មន្ត្រីជំនាញផ្គត់ផ្គង់ទឹកស្អាត និងថែទាំងសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ព្រមទាំងមានចូលរួមផងដែរពីក្រុមប្រឹក្សាឃុំព្រៃវិហារ បានដឹកនាំចុះត្រួតពិនិត្យផ្លូវជនបទជាក់ស្តែងដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺឃើញថាមានចំនួន៣ខ្សែផ្លូវ រួមមាន:
-ផ្លូវខ្សែទី១ ជាផ្លូវក្រាលគ្រួសក្រហម
ចេញពីផ្លូវជាតិលេខ ៣ ត្រង់ភូមិអង្គរោង ទៅភូមិថ្មសចំងាយ ១០ គម ៤០០ ម៉ែត្រ មានទឹកហូរពីលើផ្លូវ ប្រហែល ៥៥០ ម៉ែត្រ តែផ្លូវនេះស្ថិតក្នុងផែនការ RRIP4 របស់ក្រសួងអភិវឌ្ឍន៍ជនបទ
-ផ្លូវខ្សែទី២ ជាផ្លូវក្រាលគ្រួសក្រហមចេញពីផ្លូវជាតិលេខ៣ ត្រង់ភូមិអង្គរោង ទៅភូមិព្រៃតាមួច
ប្រវែង ៦៧៨០ ម៉ែត្រ ក្រុមការងារមិនអាចចុះពិនិត្យផ្ទាល់បានព្រោះទឹកលិចជ្រៅ ។
-ផ្លូវខ្សែទី៣ ជាផ្លូវក្រាលគ្រួសក្រហម ចេញពីផ្លូវជាតិលេខ៣ ត្រង់ភូមិ
ដំរីស្លាប់ ទៅភូមិព្រៃវិហារ ចំងាយ ៥០០០ ម៉ែត្រ លិចទឹកប្រហែល ១៥០០ ម៉ែត្រ។ ផ្លូវនេះ ពុំទាន់មានផែនការជួសជុល ថែទាំនៅឡើយទេ ។
ក្នុងនោះផងដែរក្រុមការងារ ក៏បានបន្តចុះត្រួតពិនិត្យបង្គន់អនាម័យ អណ្តូងទឹក ស្រះសហគមន៍ គឺទឹកកំពុងលិចជ្រៅក្រុមការងារមិនអាចចុះពិនិត្យផ្ទាល់បានទេ ។
ចំពោះបញ្ហាដែលនាំឲ្យមានទឹកលិចគឺ:
ក-ភ្លៀងខ្លាំងរយ:ពេល ៣ ថ្ងៃជាប់គ្នាធ្វើអោយទឹកភ្នំស្រង់ហូរខ្លាំង ។
ខ-លូឆ្លងកាត់ផ្លូវជាតិលេខ៣ មិនអាចរំដោះជំនន់ទឹកភ្លៀងបានទាន់ពេលវេលា ។
សូមបញ្ចាក់បន្ថែមទៀតថា បច្ចុប្បន្ននេះមន្រ្តីជំនាញនៃក្រសួងសាធារណ:ការ និងដឹកជញ្ជូនកំពុងធ្វើការត្រួតពិនិត្យ និងកាយប្រឡាយដើម្បីរំដោះទឹក។
ពេលទឹកស្រកផុត មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ និងចុះសិក្សាលម្អិតពីផលប៉ះពាល់ជាក់ស្តែង ។