ឯកឧត្តម អ៊ឹង វណ្ណា ដឹកនាំមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យស្ថានភាពផ្លូវចំនួន១ខ្សែ នៅក្នុងឃុំដារ ស្រុកមេមត់ ដែលបានរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងយានយន្តធន់ធ្ងន់ដឹកលើសទម្ងន់

ចែលរំលែក

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃចន្ទ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ជៀស តេង ប្រធានការិយាល័យផ្លូវជនបទ បានដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអមដំណើរឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចុះត្រួតពិនិត្យស្ថានភាពផ្លូវចំនួន១ខ្សែ ប្រវែង ៦ ៥៧០ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ ស្ថិតក្នុងភូមិដារផ្សារ ឆ្ពោះទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ដែលបានរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងយានយន្តធន់ធ្ងន់ដឹកលើសទម្ងន់ ដើម្បីជួសជុលជាបណ្តោះអាសន្ន ដើម្បីបង្កការងាយស្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋនៅទីនោះ។

ជាលទ្ធផល ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថាក្រសួងអភិវឌ្ឍន៍ជនបទនឹងចាត់ក្រុមការងារបច្ចេកទេសឲ្យជួសជុសផ្លូវចំនួន១ខ្សែនេះក្នុងពេលឆាប់ៗ មុននឹងគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបិស្ថាន គ្រោងអនុវត្តការសាងសង់ផ្លូវក្រាលកៅស៊ូ នៅឆ្នាំ២០២៤ ខាងមុខនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ