![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 15 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តសៀមរាប។
- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:៥៥ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តសៀមរាប។ 2 3 5](https://www.mrd.gov.kh/wp-content/uploads/2023/10/3-5-1000x666.jpg)
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋពីតំបន់រមនីយដ្ឋានអង្គរ ទៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានជម្រាបជូនអង្គប្រជុំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានប្ដេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តចូលរួមសហការឱ្យបានកាន់ល្អ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ទាំងពីរខាងលើ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមការចង្អុលបង្ហាញ និងដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ក្នុងឱកាសបូកសរុបអង្គប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំព្រាងសេចក្ដីសម្រេចមួយ ដើម្បីដំណើរការអភិវឌ្ឍន៍តំបន់ទាំងពីរ តាមរយៈការបែងចែកតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន នីមួយៗ និងពិភាក្សាអំពីការកសាងផ្លូវ បន្ថែមទៀតនៅក្នុងតំបន់ទាំងពីរ ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍ និងរៀបចំផែនទីសម្រាប់សម្គាល់ទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ ៕