ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រីមាសទី៣ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រីមាសទី៣ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជួប សំអាត អនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: សរុប ៣៤នាក់/ស្ត្រី០៨នាក់។

 

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដេីម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារត្រីមាសទី៣ របស់នាយកដ្ឋាន។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំឱ្យគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួងផ្ញេីរបាយការណ៍ជូនទៅនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ:ដេីម្បីឱ្យនាយកដ្ឋានអាចធ្វេីរបាយការណ៍បូកសរុបលទ្ធផលការងារឱ្យបានមុនថ្ងៃទី២០ នៃខែនីមួយៗ ដើម្បីដាក់ជូនថ្នាក់ដឹកនាំតាមឋានានុក្រមពិនិត្យ និងសម្រេចឱ្យបានមុនថ្ងៃទី២៥ ជារៀងរាល់ខែ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ