គណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន ០២ គម្រោងស្ថិតនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា  ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន, ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត, ឯកឧត្តមបណ្ឌិត លឹម អុីវ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាង ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវជនបទ ចំនួន ០២ គម្រោងស្ថិតនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖

 

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ៣ ២០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូចំនួន ០៤ កន្លែង តភ្ជាប់ពីភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ទៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង និងភូមិដើមស្វាយ ទៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

 

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៥ ៥០០ម ទទឹង ៨ម កម្រាស់ ០,២ម និងសាងសង់លូចំនួន ០៦ កន្លែង ស្ថិតនៅក្នុងភូមិស្រែខ្ញែរ និងភូមិម្រាលត្នោតជើង ឃុំពោធិ៏ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

 

គម្រោងទាំងពីរខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេស និងគុណភាពសំណង់រួច គណៈកម្មការអន្តរក្រសួងបានសម្រេចវាយតម្លៃទទួលយកបញ្ចប់សុពលភាពសម្រាប់គម្រោងទាំងពីរខាងលើ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ