លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចូលរួមកិច្ចប្រជុំស្តីពី ការពិភាក្សាលើ​ការងារ​រំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រផ្លូវក្រវាត់ក្រុងទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួន បិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល

ចែលរំលែក

ខេត្តកណ្តាល : នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចូលរួមកិច្ចប្រជុំស្តីពី ការពិភាក្សាលើ​ការងារ​រំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រផ្លូវក្រវាត់ក្រុងទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួន បិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកណ្តាលស្ទឹង និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារនៅសាលាខេត្តរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានបន្តដឹកនាំ អាជ្ញាធរស្រុកកណ្តាលស្ទឹង អាជ្ញាធរក្រុងតាខ្មៅ និងអ្នក​ពាក់ព័ន្ធ​ចុះពិនិត្យការងារជាក់ស្តែង ដើម្បីរកមធ្យោបាយរំដោះទឹកផ្លូវក្រវាត់ក្រុងទី៣ នៅតាមទីតាំងទ្វារទឹកប្រឡាយ និងដងព្រែកក្នុងភូមិសាស្ត្រសង្កាត់​កំពង់​សំណាញ់ ក្រុងតាខ្មៅ និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

 

សូមបញ្ជាក់ជូនផងដែរ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល មានការស្រកចុះជាបន្តបន្ទាប់ ហើយនឹងឈានទៅរកប្រក្រតីភាពវិញ​ក្នុងចន្លោះ​ប្រហែល ៥ថ្ងៃទៀត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ