ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់ នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

ចែលរំលែក
photo 2023 10 02 11 36 53

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់ នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃ នាយកដ្ឋាន

 

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យលទ្ធផលការងារសម្រេចបានក្នុងខែ និងលើកទិសដៅការងារខែបន្ទាប់ ក៏ដូចជាពិនិត្យរបាយការណ៍សកម្មភាពរយៈពេល ៩ខែ និងផែនការសកម្មភាពសម្រាប់ត្រីមាសទី ៤ ដើម្បីរៀបចំរបាយការណ៍បូកសរុបប្រចាំឆ្នាំ ២០២៣ សម្រាប់ដាក់ចូលសន្និបាតបូកសរុបរបស់ក្រសួង នៅក្នុងខែធ្នូ ២០២៣ ខាងមុខ ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលការងារ ដែលនាយកដ្ឋានសម្រេចបាននាពេលកន្លងមក ព្រមទាំងបានណែនាំ ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់នូវកិច្ចការមួយចំនួនដួចខាងក្រោម ៖

 

១- ក្នុងស្ថានការមានគ្រោះជំនន់ទឹកភ្លៀង នាយកដ្ឋានត្រូវពិនិត្យមើលភូមិសហគមន៍ជនជាតិដើមភាគតិចទាំង ១៥ ខេត្ត និងរៀបចំរបាយការណ៍ភូមិទទួលរងផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះ ជូន ឯកឧត្តមរដ្ឋមន្ត្រី

 

២- ពិនិត្យមើលសហគមន៍ជនជាតិដើមភាគតិច តាមខេត្តមួយចំនួន ដែលបានសិក្សា វាយតម្លៃរួច តាំងពីមុនឆ្នាំ ២០០៥ ដែលបានកប់ឯកសារចូល ត្រូវប្រមូលមកពិនិត្យ ដោះស្រាយ ដើម្បីស្នើសុំចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជូនពួកគាត់ឡើងវិញ

 

៣- បង្កើតក្រុមការងារសរសេរគម្រោង និងបង្កើតសកម្មភាពថ្មី ដែលគ្មានក្នុងចង្កោមសកម្មភាពចាស់ ដើម្បីចងក្រងជាគម្រោងសកម្មភាពថ្មី រកដៃគូផ្ដល់ជំនួយ និងសុំគោលការណ៍ពី ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីផ្តួចផ្តើមអនុវត្ត។

 

៤- ត្រូវរួមសាមគ្គីគ្នាដោះស្រាយ បញ្ហាផ្សេងៗ ទាក់ទងនឹងផលលំបាក ការប្រឈម ក្នុងកម្រិតបច្ចេកទេសឱ្យអស់លទ្ធភាព មុនលើកសំណើរសុំកម្រិតគោលនយោបាយដើម្បីសុំការដោះស្រាយ និងត្រូវរៀនសូត្រផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើការ ដើរឱ្យទាន់ការកំណែទម្រង់ ។

 

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 10 02 11 36 49photo 2023 10 02 11 36 51photo 2023 10 02 11 36 53photo 2023 10 02 11 36 55photo 2023 10 02 11 36 58photo 2023 10 02 11 37 02photo 2023 10 02 11 37 03photo 2023 10 02 11 37 04

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ