ចែលរំលែក

ខេត្តរតនគិរី៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ១៣-១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ព្រហ្ម ប៉ូលីម និង លោក កាតំម សូណាវន អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលា​ និងទស្សកិច្ចសិក្សាផ្សព្វផ្សាយអនុវត្ត​ផែន​ការ​សកម្មភាពថ្នាក់​ក្រោម​ជាតិ​ស្តីពី​ការគាំពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​ និងកុមារ ក្រោម​អធិបតីភាព​ លោក​ជំទាវ​ សន​ ម៉ារ៉ាដា​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​​ និងជាតំណាងគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច កម្មវិធីនេះរៀបចំដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច សហការជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចស្ត្រី ដែលសមាសភាពអញ្ជើញចូលរួមមកពី ក្រសួងពាក់ព័ន្ធថ្នាក់ជាតិ គណៈអភិបាលខេត្ត ប្រធានគ.ក.ស.ក. ទីចាត់កាផែនការនិងវិនិយោគ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត​ សៀមរាប​ ក្រចេះ​ បាត់ដំបង​ កណ្តាល​ ព្រៃវែង និងរតនគិរី​ និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរវិស័យជុំវិញរដ្ឋបាលខេត្តរតនៈគិរី និងរដ្ឋបាលក្រុង ​ស្រុក​ និងឃុំ​ សង្កាត់ របស់ខេត្តរតនគីរី គាំទ្រដោយ UNICEF សរុប​ចំនួន ១២៨នាក់។

កម្មវិធី មានគោលបំណងចង់ឲ្យកុមារគ្រប់រូប ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវទទួលការចិញ្ចឹមបីបាច់ក្នុងបរិយាកាសសមស្របសម្រាប់ការលូតលាស់គ្រប់ជ្រុងជ្រោយរបស់កុមារ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ