![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ប្រព័ន្ធចែកចាយទឹកចំនួន២កន្លែង ខេត្តប៉ៃលិន ត្រូវបានចុះត្រួតពិនិត្យ ពីក្រុមការងារបច្ចេកទេស ការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន
- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:៣០ ល្ងាច
- សកម្មភាពក្រសួង
![ប្រព័ន្ធចែកចាយទឹកចំនួន២កន្លែង ខេត្តប៉ៃលិន ត្រូវបានចុះត្រួតពិនិត្យ ពីក្រុមការងារបច្ចេកទេស ការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន 2 photo 2023 09 28 10 31 59](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-28_10-31-59-1000x872.jpg)
ប៉ៃលិន:ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន មានការចូលរួមអមដំណើរដោយអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក លោកមេភូមិ អនុភូមិ និងក្រុមប្រឹក្សា ដោយសហការជាមួយអង្គការសាម៉ារីតាន់ភឺស ដែលមានសមាភាពចូលរួមសរុប ១២នាក់/ស្ត្រី ០៤នាក់
គោលបំណងសំខាន់នៃការចុះត្រួតពិនិត្យ គឺដើម្បីមើលការងារសាងសង់ជើងស៊ីទែនស្តុកទឹកនៃគម្រោងប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍ចំនួន២ទីតាំង របស់អង្គការសាម៉ារីតាន់ភឺស ឆ្នាំ២០២៣ ស្ថិតនៅភូមិកំពង់ចំឡងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ដោយយោងទៅលើក្រុមការងារសាងសង់ប្រព័ន្ធចែកចាយទឹកដែលឧបត្ថម្ភគាំទ្រដោយអង្គការសាម៉ារីតាន់ភឺស គឺគ្រោងនឹងបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ពីប្រព័ន្ធចែកចាយទឹកខ្នាតតូចនេះ មានចំនួនពី ៧០គ្រួសារ ទៅ១៥០គ្រួសារ។