លោក​ វ៉ាន់​ ថុល​ អញ្ជើញចូលរួម​ អបអរសាទរ​ ទិវាអន្តរជាតិ​ ជនជាតិដេីមភាគតិចពិភពលោក​ លេីកទី២៩​ និងលេីកទី១៩​ នៅកម្ពុជា​ ក្រោមប្រធានបទ”យុវជន​ ជនជាតិដេីមភាគតិច​ គឺជាតួអង្គនៃការផ្លាស់ប្តូរ​ ដេីម្បីសិទ្ធិស្វ័យសម្រេច”​

ចែលរំលែក

ខេត្តបាត់ដំបង​៖ ថ្ងៃព្រហស្បតិ៍​ ១៤កេីត​ ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៣ លោក​ វ៉ាន់​ ថុល​ ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអញ្ជើញចូលរួម​ អបអរសាទរ​ ទិវាអន្តរជាតិ​ ជនជាតិដេីមភាគតិចពិភពលោក​ លេីកទី២៩​ និងលេីកទី១៩​ នៅកម្ពុជា​ ក្រោមប្រធានបទ”យុវជន​ ជនជាតិដេីមភាគតិច​ គឺជាតួអង្គនៃការផ្លាស់ប្តូរ​ ដេីម្បីសិទ្ធិស្វ័យសម្រេច”​ នៅភូមិ​ ភ្នំរៃ ឃុំ​ តាតោក​  ស្រុក​ សំឡូត​ ខេត្ត​ បាត់ដំបង​ ក្រោមអធិបតីភាព​ លោក ផេង​ សិទ្ធី​ អភិបាលរង​ នៃគណអភិបាលខេត្តបាត់ដំបង

 

មានការអញ្ជេីញចូលរួម​ ពីសំណាក់ លោក​ លោកស្រី​ អនុប្រធានមន្ទីរ​ លោក​ លោកស្រីប្រធានការិយាល័យទាំង១០​ នៃមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ​ ជំនាញជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក​ សំឡូត លោក​ អភិបាលនៃគណអភិបាលស្រុកសំឡូត កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ​ លោកប្រធានក្រុមប្រឹក្សាឃុំ

លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំតាតោក​ អង្គការសង្គមស៊ីវិល​ និងបងប្អូនជនជាតិភាគតិចចំនួន២០០នាក់​ ក្នុងនោះស្ត្រី​ ចំនួន១១៥នាក់។

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ