លោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងសហការី បាននាំយកឧបករណ៍បំពងសម្លេង ០១ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូនដល់មេភូមិ និងជាប្រធានសហគមន៍អភិវឌ្ឍន៍ជនបទចលនាភូមិថ្

ចែលរំលែក

ខេត្តតាកែវ៖ នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងសហការី បាននាំយកឧបករណ៍បំពងសម្លេង ០១ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូនដល់មេភូមិ និងជាប្រធានសហគមន៍អភិវឌ្ឍន៍ជនបទចលនាភូមិថ្មី ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

សូមបញ្ជាក់ថា ការប្រគល់នូវឧបករណ៍បំពងសម្លេង ០១ឈុត នេះ ជាការឆ្លើយតបទៅនឹងសំណើរបស់ប្រធាន និងសមាជិកសហគមន៍ចលនាភូមិថ្មី ក្នុងឱកាសដែល ឯកឧត្តម ឆាយ ឬទ្ធិសែន បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចុះពិនិត្យជាក់ស្ដែងនូវសមិទ្ធផលនានា របស់សមាគមន៍ចលនាភូមិថ្មី នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ