ឯកឧត្តម អ៊ិន ចន្ថា ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួល ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ស្ថិតក្នុងខេត្តរតនគិរី

ចែលរំលែក

ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួល ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ១០០ម ទទឹង ៦ម កម្រាស់០,២ម និងចិញ្ចើមសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម ស្ថិតនៅភូមិ ប៉ាអរ ទៅភូមិជ្រុង ស្រុកបរកែវ ខេត្តរតនគិរី អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

បន្ទាប់ពីបានត្រួតពិនិត្យគម្រោងខាងលើរួចមក គណៈកម្មាធិការអន្តរក្រសួងសម្រេចទទួលយកដោយសេចក្ដីរីករាយបំផុត។

ក្នុងឱកាសនោះផងដែរក៏មានការសាទរពីសំណាក់ប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើតាមរយៈគណៈកម្មាធិការអន្តរក្រសួង ដោយបានថ្លែងអំណរអរគុណជូនប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានសាងសង់ផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ និងជាមធ្យោបាយដឹកជញ្ជូនផលិតផលកសិផល។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ