ផ្លូវជនបទក្រាលដោយល្បាយក្រួសចំនួន៣ខ្សែ ដែលមានប្រវែងសរុប ១៨ ០០០ម៉ែត្រ ស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានសមាជិកលទ្ធកម្មអន្តរក្រសួងទាំងពីរ ចុះត្រួតពិនិត្យ និងវាយតម្លៃនឹងដាក់ឲ្យប្រើប្រាស់

ចែលរំលែក
photo 2023 09 28 20 18 03

ខេត្តរតនគិរី  នៅថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនៈគិរី បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០៣ គម្រោង រួមមាន៖

 

គម្រោងទី ១៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៥ ៥០០ម ទទឹង ៧ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខពីរចំនួន ០៣ កន្លែង លូមូលមុខមួយចំនួន ០៣ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិកាចូនក្រោម ដល់ភូមិទៀមឈើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី សម្រេចលទ្ធផល១០០%។

គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៧ ៥០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខមួយចំនួន ០១ កន្លែង លូមូលមុខមួយចំនួន ០៧ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ដែលខ្សែផ្លូវនេះភ្ជាប់ពីភូមិផាក់ណាម ឃុំកោះពាក្យ ទៅភូមិឡាំងអាវ និងភូមិប៉ាតឹង ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី សម្រេចលទ្ធផល ១០០%។

គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៥ ០០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខពីរចំនួន ០១ កន្លែង លូមូលមុខបីចំនួន ០២ កន្លែង លូមូលមុខពីរចំនួន ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី សម្រេចលទ្ធផល ១០០%។

 

គម្រោងទាំង ៣ ខាងលើនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១ សាងសង់ក្នុងឆ្នាំ ២០២៣។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិនិត្យលើការអនុវត្តការងាររបស់អ្នកទទួលការ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយក ១០០% សម្រាប់គម្រោងខាងលើនេះ។ ជាមួយគ្នានេះ គណៈកម្មការអន្តរក្រសួង បានសំណូមពរដល់មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ពេលចុះពិនិត្យការដ្ឋាន និងសំណូមពរដល់អ្នកទទួលការត្រូវបន្តពង្រឹងលើបច្ចេកទេសទាំងការប្រើប្រាស់វត្ថុធាតុដើម ទាំងគុណភាព និងសោភណ័ភាពរបស់សំណង់ ប្រកបដោយប្រសិទ្ធភាព និងត្រូវរៀបចំដាក់ស្លាកសញ្ញាចរាចរឲ្យបានត្រឹមត្រូវតាមកម្រិតបច្ចេកទេសផងដែរ៕

photo 2023 09 28 20 17 56photo 2023 09 28 20 17 57photo 2023 09 28 20 17 59photo 2023 09 28 20 18 00photo 2023 09 28 20 18 01photo 2023 09 28 20 18 02photo 2023 09 28 20 18 03photo 2023 09 28 20 18 04photo 2023 09 28 20 18 05photo 2023 09 28 20 18 07

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ