វគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន ក្រោមអធិបតីភាព គាំទ្រដោយអង្គការ WaterAid

ចែលរំលែក
photo 2023 09 27 09 59 11 2

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអង្គារ-ពុធ ១២-១៣កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៣   លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.កខេត្ត លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង និងសមាសភាពអញ្ជើញចូលរួមជាក្រុមប្រឹក្សាឃុំ និងជំនួយការឃុំជាស្ត្រី ព្រមទាំងមានការសម្របសម្រួល និងជាគ្រូបង្គោលផ្ទាល់ ដោយក្រុមការងារជាស្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល រួមមាន លោកស្រី ស្រេង ដាណេ អនុប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ លោក ថោ សិរីបុត្រា មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ លោកស្រី ពាស ម៉ាឡា មន្ត្រីការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ  ក្នុឱកាសការបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន” ដែលមានសមាសភាពចូលរួមចំនួន ២៨នាក់ /ស្រី២៦នាក់។

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
– ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងជំនាញគ្រូបង្គោល ដល់សិក្ខាកាមស្រ្តីឆ្នើមក្នុងការលើកឡើងនូវសម្លេងរបស់គាត់ និងការចូលរួមនូវសេចក្តីសម្រេចចិត្តនានា។
-ដើម្បីចូលរួមផ្លាស់ប្តូរជាវិជ្ជមាននៃឥរិយាបទរបស់ស្ត្រី និងបុរស និងបង្កើនវប្បធម៌គាំទ្រ ក្នុងវិស័យទឹកស្អាត និងអនាម័យ តាមរយ:កិច្ចពិភាក្សាយេនឌរ័។
-ដើម្បីចងក្រងឯកសារនៃគម្រូភាពការសិក្សា និងការអនុវត្តរបស់គម្រោង។

ក្នុងស្មារតីនៃវគ្គបណ្ដុះបណ្ដាលនេះបានរំពឹងទុកខ្ពស់ថា៖
-អ្នកចូលរួមស្រ្តីនឹងអាចបណ្តុះបណ្តាលបន្តដល់សហគមន៍ ក្នុងភាពជាអ្នកដឹកនាំស្រ្តីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យ។
-មានសមត្ថភាព និងភាពអង់អាចក្នុងការចូលរួមផ្តល់មតិ ព្រមទាំងចូលរួមធ្វើសេចក្តីសម្រេចចិត្តនានា បង្កើនភាពក្លាហានចូលរួមផ្លាស់ប្តូរ ជាវិជ្ជមាន នៃឥរិយាបទរបស់ស្រ្តី និងបុរស។
-បង្កើនវប្បធម៌គាំទ្រនៅក្នុងវិស័យទឹកស្អាត និងអនាម័យតាមរយ:កិច្ចពិភាក្សាសមភាពយេនឌរ័។
-អាចមានសមត្ថភាពក្នុងកាកៀគរធនធាន និងស្វែងរកការគាំទ្រពីអង្គការដៃគូ សប្បុរសជន និងស្ថាប័នផ្សេងៗ។
ជាចុងបញ្ចប់នេះ លោកជំទាវ ប្រធានគ.ក.ស.កខេត្ត បានថ្លែងអំណរអរគុណដល់អង្គការ WaterAid ក្នុងការងារគាំទ្រលើវគ្គបណ្តុះបណ្តាលនេះ ដើម្បីឲ្យស្ត្រីក្លាហានក្នុងការចូលរួមការងារផ្សេងៗ តាមរយៈការបង្ហាញសមត្ថភាព ជាពិសេសលើការងារទឹកស្អាត និងអនាម័យជនបទ ដែលជាកត្តាជំរុញឲ្យខេត្តកណ្តាលទទួលបាន ODF និងក្នុងឆ្នាំ២០២៤ ខាងមុខនេះនឹងទទួលបាន ODF Plus, សម្រាប់ខេត្តកណ្តាល។ ជាចុងបញ្ចប់លោកជំទាវបានផ្ដែផ្ដាំឲ្យសិក្ខាកាមទាំងអស់ចូលរួមស្ដាប់ គិត សួរ កត់ត្រា និង ចូលរួមផ្ដល់មតិយោបល់ ការចែករំលែកបទពិសោធន៍ដែលបានអនុវត្តកន្លងមកតាមបណ្ដាឃុំ ទៅកាន់អ្នកចូលរួមទាំងអស់ដើម្បីទទួលបានជាចំណេះដឹង។

photo 2023 09 27 09 59 11 2photo 2023 09 27 09 59 11 3photo 2023 09 27 09 59 11photo 2023 09 27 10 06 15 2photo 2023 09 27 10 06 15 3photo 2023 09 27 10 06 15

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ