ការត្រួតពិនិត្យ​ និងវាយតម្លៃការងារស្ថាបនាផ្លូវបេតុងចំនួន​ ០១ខ្សែ​ មាន ០២កំណាត់​ ប្រវែងសរុប ១ ៤០០ម៉ែត្រ​ ទទឹងប្រវែង ៦ម៉ែត្រ​ កម្រាស់ ០,២ម៉ែត្រ​ និងមានចញ្ចេីមផ្លូវសងខាងក្រាល​ដីល្បាយក្រួស​ មានទទឹងម្ខាងៗ​ប្រវែង ១ម៉ែត្រ​ កម្រាស់០,២ម៉ែត្រ​ មានសំណង់លូដោះទឹកមុខមួយចំនួន​ ០២កន្លែង​ និងផ្លាកឈ្មោះផ្លូវចំនួន​ ០២កន្លែង

ចែលរំលែក

(ខេត្តកំពង់ឆ្នាំង)៖ នាថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ផូ​ ផារិទ្ធ​ រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម​ ជ្រុន​ ថេរ៉ាវ៉ាត​ រដ្ឋលេខាធិការ​ ឯកឧត្តម​ ហួត​ សារឹម​ អនុរដ្ឋលេខាធិការ​ ​បានដឹកនាំគណៈកម្មកាអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងតំណាងភាគីទទួលការ​ សរុបប្រមាណ​ ២០នាក់​ ​បានអញ្ជើញទៅត្រួតពិនិត្យ​ និងវាយតម្លៃការងារស្ថាបនាផ្លូវបេតុងចំនួន​ ០១ខ្សែ​ មាន ០២កំណាត់​ ប្រវែងសរុប ១ ៤០០ម៉ែត្រ​ ទទឹងប្រវែង ៦ម៉ែត្រ​ កម្រាស់ ០,២ម៉ែត្រ​ និងមានចញ្ចេីមផ្លូវសងខាងក្រាល​ដីល្បាយក្រួស​ មានទទឹងម្ខាងៗ​ប្រវែង ១ម៉ែត្រ​ កម្រាស់០,២ម៉ែត្រ​ មានសំណង់លូដោះទឹកមុខមួយចំនួន​ ០២កន្លែង​ និងផ្លាកឈ្មោះផ្លូវចំនួន​ ០២កន្លែង​ ។

ផ្លូវនេះមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុច  PK 123+00 នៃភូមិស្វាយគយ​ ដល់ភូមិជេីងខ្នារ​ ឃុំពន្លៃ​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ អនុវត្តដោយនាយកដ្ឋាន​ ស្ថាបនាវិស្វកម្ម​ នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ​ ក្រសួងមហាផ្ទៃ​ ។

ជាលទ្ធផលបច្ចុប្បន្នគម្រោងនេះសម្រេចបាន​ ៧០%​ ហេីយ​ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២៣​ ខាងមុខនេះ​ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ