លោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែដំបូង ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដ

ចែលរំលែក
photo 2023 09 26 22 33 03

ខេត្ដបន្ទាយមានជ័យ៖ ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ  លោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែដំបូង ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់នៃមន្ទីរ សរុបចំនួន ២៧នាក់ ស្រី ០៨នាក់ តាមរបៀបវារៈដូចខាងក្រោម៖

 

១-ធ្វើបទបង្ហាញនូវលទ្ធផល សកម្មភាពការងារ ដែលបានអនុវត្ដរបស់ការិយាល័យជំនាញ

២-លើកទិសដៅការងារបន្ដរបស់ការិយាល័យជំនាញ

៣-ដោះស្រាយបញ្ហាប្រឈមផ្សេងៗ

៤-សំណូមពរផ្សេងៗ

 

បន្ទាប់ពីស្ដាប់ និងពិនិត្យ ការធ្វើបទបង្ហាញរបស់ លោក ឈិន លាងតុង អនុប្រធានការិយាល័យផែនការ និងស្ថិតិ ស្ដីពី លទ្ធផលបូកសរុបការងាររបស់ការិយាល័យជំនាញរួចមក លោកប្រធានមន្ទីរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្ដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្ដការងារសម្រេចបានដ៏ប្រសើរ។ លោកប្រធានមន្ទីរ បានបញ្ជាក់ និងណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់នូវការងារសំខាន់ៗដូចខាងក្រោម៖

 

–  ត្រូវខិតខំអនុវត្តការងាររបស់ការិយាល័យជំនាញស្របតាមផែនការសកម្មភាព ក្នុងគោលដៅ ដោយបង្កើនការអនុវត្ដការងារបានទាន់ពេលវេលាតាមផែនការសកម្មភាពប្រចាំឆ្នាំឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

–  ត្រូវពង្រឹងលើកិច្ចការងាររៀបចំលិខិត ឬឯកសារផ្សេងៗ ឱ្យស្របតាមឋានានុក្រម ជាពិសេស ការចុះហត្ថលេខាសង្ខេបលើលិខិតស្នាមតាមបែបបទរដ្ឋបាល។

–  ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង មានក្រមសីលធម៌ និងកិច្ចសហការគ្នាល្អ ដែលជាកត្ដាសំខាន់ និងចាំបាច់បំផុត សម្រាប់អង្គភាព ដូចនេះ មន្រ្ដីយើងត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួនបន្ដទៀត។

 

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 09 26 22 32 55photo 2023 09 26 22 32 57photo 2023 09 26 22 33 00photo 2023 09 26 22 33 02photo 2023 09 26 22 33 03

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ