![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
លោកស្រី ពុធ គន្ធា ប្រធានការិយាល័យ បានចុះប្រជុំផ្សព្វផ្សាយស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ជនជាតិដើមភាគតិច ក្នុងភូមិចំនួន០២គឺ ភូមិស្រឡៅ និងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
- ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៦:៤៦ ល្ងាច
- សកម្មភាពក្រសួង
![លោកស្រី ពុធ គន្ធា ប្រធានការិយាល័យ បានចុះប្រជុំផ្សព្វផ្សាយស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ជនជាតិដើមភាគតិច ក្នុងភូមិចំនួន០២គឺ ភូមិស្រឡៅ និងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង 2 photo 2023 09 26 15 55 37 3 1](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-26_15-55-37-3-1-1000x563.jpg)
ខេត្តស្ទឹងត្រែង៖ ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមងារការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយ លោកស្រី ពុធ គន្ធា ប្រធានការិយាល័យ បានចុះប្រជុំផ្សព្វផ្សាយស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ជនជាតិដើមភាគតិច ក្នុងភូមិចំនួន០២គឺ ភូមិស្រឡៅ និងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមពីក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ចាស់ទុំ និងប្រជាពលរដ្ឋ សរុប៧៩នាក់ ស្រ្តី២៧នាក់។
គោលបំណងនៃការផ្សព្វផ្សាយសំដៅលើ៖
១. សិទ្ធិសេដ្ឋកិច្ច៖
– សហគមន៍បានយល់អំពីគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច របស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកស្ទួយនិងបំពេញសិទ្ធិទាំងនេះ
– សហគមន៍ជនជាតិដើមភាគតិចបានយល់ដឹងអំពីសិទ្ធិទទួលបាន នូវជីវិតរស់នៅសមរម្យ
២. សង្គម
– ឱ្យសហគមន៍ជនជាតិដើមភាគតិចយល់ដឹង និងមានសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ និងសមស្រប អំពីផលប៉ះពាល់នៃការអភិវឌ្ឍ តាមរយៈការពិភាក្សាដោយបើកចំហរ និងដោយស្មោះត្រង់
៣. វប្បធម៌
-ឱ្យសហគមន៍ដែលរស់នៅក្នុងភូមិ យល់ដឹងអំពីទំនៀមទំលាប់ វប្បធម៌ ប្រពៃណី និងចូលរួមគោរព អនុវត្តនូវវប្បធម៌របស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង៕