ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ស្ថានីយផលិតទឹកពិសាសុវត្ថិភាពសហគមន៍ ដែលបានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា(សុីសុីសុីអេ) ដោយសហការអនុវត្តគម្រោងរួមគ្នាជាមួយអង្គការទឹកស្អាត ១០០១

ចែលរំលែក
photo 2023 09 26 10 53 15

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ស្ថានីយផលិតទឹកពិសាសុវត្ថិភាពសហគមន៍ ដែលបានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា(សុីសុីសុីអេ) ដោយសហការអនុវត្តគម្រោងរួមគ្នាជាមួយអង្គការទឹកស្អាត ១០០១។

 

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមដោយ លោក លោកស្រីអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង លោក លោកស្រី អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ ក្រុមការងារទទួលបន្ទុកការងារទឹកស្អាតខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង តំណាងអង្គការទឹកស្អាត១០០១ សរុបចំនួន ៣៨ នាក់។

 

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតទៅលើ៖

១-ពង្រឹងសមត្ថភាពដល់មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង សៀមរាប និងបន្ទាយមានជ័យអំពីបច្ចេកទេស នៃការសាងសង់ស្ថានីយផលិតទឹកផឹកសុវត្ថិភាពសហគមន៍ និងដំណើរការ នៃការផលិតទឹកសុវត្ថិភាព និងការថែទាំ

២-ចែករំលែកបទពិសោធន៍គម្រោង កត្តាប្រឈម និងលទ្ធផលអំពីការអនុវត្តការផលិតទឹកផឹកសុវត្ថិភាព និងការគ្រប់គ្រង

៣-បង្កើនកិច្ចសហប្រតិបត្តិការរវាងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ មន្ទីរអភិវឌ្ឍន៍ជនបទទាំងបី និងអង្គការទឹកស្អាត ១០០១៕

photo 2023 09 26 10 53 15photo 2023 09 26 10 53 17 2photo 2023 09 26 10 53 17photo 2023 09 26 10 55 18photo 2023 09 26 10 55 19 3

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ