មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចុះផ្សព្វផ្សាយបច្ចេកទេសស្តីពីការសាងសង់បង្គន់លូភ្លោះ

ចែលរំលែក

ខេត្តតាកែវ៖ ថ្ងៃចន្ទ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ត្រឹង សុថារ៉ា ប្រធានការិយាល័យថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចុះផ្សព្វផ្សាយបច្ចេកទេសស្តីពីការសាងសង់បង្គន់លូភ្លោះ និងការធ្វើផែនការផ្សព្វផ្សាយជំរុញការសាងសង់សម្រាប់ថ្នាក់ ស្រុក ឃុំ និងភូមិ ជូនដល់ក្រុមប្រឹក្សាឃុំ​ លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបុគ្គលិកមណ្ឌលសុខភាព ស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើង និងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសមាសសភាពសរុបចំនួនៈ​ ៤២នាក់ ស្រ្ដី ០៦នាក់។

បន្ទាប់ពីទទួលបានការផ្សព្វផ្សាយរួចមក​ អាជ្ញាធរមូលដ្ឋានបានធ្វេីការប្តេជ្ញាចិត្តចូលរួមក្នុងការផ្សព្វផ្សាយស្តីពីបច្ចកទេសសាងសង់បង្គន់លូភ្លោះនេះជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ឃុំទាំងពីរខាងលើបន្ថែមទៀត​ ព្រោះតំបន់នេះជាតំបន់លិចទឹកនៅរដូវវស្សា។

លក្ខណៈពិសេសនៃបង្គន់លូភ្លោះនេះគឺ

១.អត្ថប្រយោជន៍នៃបង្គន់លូភ្លោះ

– ជាជំរើសបង្គន់សម្រាប់ការគ្រប់គ្រង់កាកសំណល់លាមកនៅនឹងកន្លែងដោយសុវត្ថិភាព(On-site treatment)

– ប្រើបានគ្រប់ពេល និងអាចស្តារបានដោយខ្លួនឯង

– សមស្របសម្រាប់ការប្រើរបស់ប្រជាជន ជាពិសេសនៅតាមទីជនបទ

– កាកសំណល់លាមកបន្ទាប់ពីស្តារចេញអាចយកទៅប្រើក្នុងគោលបំណងកសិកម្មបាន

២.ការប្រើប្រាស់និងការថែទាំ (O&M)

– ចាប់ផ្តើមដំបូងប្រើលូជួរទី១សិន

– ក្នុងករណីពេញលូជួរទី១សូមបង្វែរទុយោកែងក្នុងប្រអប់នោះមកដាក់លូជួរទី២ម្តងវិញ

– លូជួរទី១នោះ ត្រូវរក្សាកុំឱ្យទឹកចូល ដើម្បីឱ្យកាកសំណល់ក្នុងនោះថមថយមេរោគ

– កាកសំណល់លាមកក្នុងលូជួរទី១ ត្រូវទុករយៈពេល២ឆ្នាំ ទើបស្តារ ចេញ ហើយអាចយកទៅប្រើក្នុងវិស័យកសិកម្មដោយសុវត្ថិភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ